តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS


  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០២០ (TOFE for August 2020)
យោង​តាមច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន គ្រោង​សម្រេច​បាន​ក្នុង​អត្រា ៦,៥​% ប៉ុន្តែ​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​នឹង​មាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា ១,៩​% ដែល​ជា​អត្រា​មិនធ្លាប់​មាន​ពីមុន​មក ដោយសារ​ការ​រីក​រាលដាល​យ៉ាង​លឿន​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​តម្រូវការ​ខាងក្រៅ​ធ្លាក់ចុះ​យ៉ាង​គំហុក និង​រុញច្រាន​ប្រទេស​ជាច្រើន ជាពិសេស​បណ្តា​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​សំ​ខាន់​ៗរបស់​កម្ពុជា​ប្រឈម​នឹង​កំណើន​អវិជ្ជមាន។ តាម​ទិន្នន័យ​ផ្លូវការ​បឋម​ពីរ​តនា​គារ​ជាតិ នៅ​ខែសីហា ឆ្នាំ២០២០ រដ្ឋបាល​ថ្នាក់​ជាតិ​អនុវត្ត​ចំណូល​ក្នុង​ស្រុក​សរុប​ចំនួន ១ ៣៦៤,០៧ ប៊ី​លាន​រៀល ឬស្មើនឹង ៥,៦៦​% នៃ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០ ថយ​ចុះ ៣៦,៣២​% ធៀប​នឹង​ខែសីហា ឆ្នាំ២០១៩ ដែល​ក្នុង​នោះ​មាន​ចំណូល​សារពើពន្ធ ១ ២៧៦,៨៦ ប៊ី​លាន​រៀល និង​ចំណូល​មិនមែន​សារពើពន្ធ ៨១,៥២ ប៊ី​លាន​រៀល។ គិត​ត្រឹម​រយៈពេល ០៨ខែ នៃ​ឆ្នាំ២០២០ រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​ក្នុង​ស្រុក​សរុប​បាន​ចំនួន ១៣ ៨៥៧,០២ ប៊ី​លាន​រៀល ឬស្មើនឹង ៥៧,៥២​% នៃ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០ បាន​ថយ​ចុះ ១១,៦៧​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩។ ការ​ថមថយ​នេះ ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​ធ្លាក់ចុះ​នៃ​ចំណូល​ចរន្ត ១១,៦៩​% ដោយ​ក្នុង​នោះ​មាន ៨,២៩​% ជា​ចំណូល​សារពើពន្ធ និង ៣,៤០​% ជា​ចំណូល​មិនមែន​សារពើពន្ធ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 30, 2020

Brief Report On State Budget Implementation in August 2020 (TOFE for August 2020)
According to the Budget Law 2020, Cambodia’s economic growth during the year is projected at 6.5%, but the growth is projected to grow negatively at an unprecedented rate of 1.9%. The projected negative growth is due to the rapid spread of the COVID-19 disease which has been slowing external demand and pushing many countries, especially Cambodia’s key trading partners. In August 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,364.07 billion or in equivalent to 5.66 percent against the 2020 budget law, signifying the significant decrease by 36.32 percent compared to the same month in 2019. Of the total domestic revenue in August, the tax revenue accounted for KHR 1,276.86 billion and non-tax revenue for KHR 81.52 billion. As of August 2020, the total domestic revenue has been achieved by KHR 13,857.02 billion or in equivalent to 57.52 percent against the 2020 budget law, marking the decrease by 11.67 percent compared to the same period last year. The contributions to the decline consist of a 11.69 percent decrease in current revenue, of which 8.29 percent from tax revenue and 3.40 percent from non-tax revenue.

[ Detail ... ]

Date: September 30, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កក្កដា ឆ្នាំ ២០២០ (TOFE for July 2020)
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបាន គ្រោងសម្រេចបានក្នុងអត្រា ៦,៥% ប៉ុន្តែកំណើននេះត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមានក្នុងអាត្រា ១,៩% ដែលជាអត្រាមិនធ្លាប់មានពីមុនមក ដោយសារការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើឱ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានប្រទេសជាច្រើនជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាប្រឈមនឹងកំណើនអវិជ្ជមាន។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ១ ៣៥៩,៥១ ប៊ីលានរៀល ឬស្មើនឹង ៥,៦៤% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ថយចុះ ៣៤,៩៩% ធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ២២២,១៦ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ១១៤,១៩ ប៊ីលានរៀល។ គិតត្រឹមរយៈពេល ០៧ ខែ នៃឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ១២ ៤៨៦,៧០ ប៊ីលានរៀល ឬស្មើនឹង ៥១,៨៣% នៃច្បាប់ឆ្នាំ២០២០ បានថយចុះ ៧,៨២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ការថមថយនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះនៃចំណូលចរន្ត ៧,៨៥% ដោយក្នុងនោះមាន ៥,៥០% ជាចំណូលសារពើពន្ធ និង ២,៣៥% ជាចំណូលមិនមែនសារពើពន្ធ និងកំណើនតិចតួចពីចំណូលមូលធនក្នុងរង្វង់ ០,០៣%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ August 31, 2020

Brief Report On State Budget Implementation in July 2020 (TOFE for July 2020)
According to the Budget Law 2020, Cambodia’s economic growth during the year is projected at 6.5%, but the growth is projected to grow negatively at an unprecedented rate of 1.9%. The projected negative growth is due to the rapid spread of the COVID-19 disease which has been slowing external demand and pushing many countries, especially Cambodia’s key trading partners. In July 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,359.51 billion or in equivalent to 5.64 percent against the 2020 budget law, signifying the significant decrease by 34.99 percent compared to the same month in 2019. Of the total domestic revenue in July, the tax revenue accounted for KHR 1,222.16 billion and non-tax revenue for KHR 114.19 billion. As of July 2020, the total domestic revenue has been achieved by KHR 12,486.70 billion or in equivalent to 51.83 percent against the 2020 budget law, marking the decrease by 7.82 percent compared to the same period last year. The contributions to the decline consist of a 7.85 percent decrease in current revenue, of which 5.50 percent from tax revenue and 2.35 percent from non-tax revenue, while having a 0.03 percent increase in capital revenue.

[ Detail ... ]

Date: August 31, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មិថុនា ឆ្នាំ ២០២០ (TOFE for June 2020)
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបាន គ្រោងសម្រេចបានក្នុងអត្រា ៦,៥% ប៉ុន្តែកំណើននេះត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមានក្នុងអាត្រា ១,៩% ដែលជាអត្រាមិនធ្លាប់មានពីមុនមក ដោយសារការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើឱ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានប្រទេសជាច្រើនជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាប្រឈមនឹងកំណើនអវិជ្ជមាន។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ១ ៤៤៥,៤៨ ប៊ីលានរៀល ឬស្មើនឹង ៦% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ថយចុះ ៣១,៦៦% ធៀបនឹងខែមិថុនា ឆ្នាំ២០១៩ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ៣៤៥,៨៦ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ៩៥,១៥ ប៊ីលានរៀល។ គិតត្រឹមរយៈពេល ០៦ ខែ នៃឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ១១ ១២៦,៨៥ ប៊ីលានរៀល ឬស្មើនឹង ៤៦,១៨% នៃច្បាប់ឆ្នាំ២០២០ បានថយចុះ ២,៨៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ការថមថយនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះនៃចំណូលចរន្ត ២,៩១% ដោយក្នុងនោះមាន ២,២២% ជាចំណូលសារពើពន្ធ និង ០,៦៩% ចំណូលមិនមែនសារពើពន្ធ និងកំណើនតិចតួចពីចំណូលមូលធនក្នុងរង្វង់ ០,០៥%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 31, 2020

Brief Report On State Budget Implementation in June 2020 (TOFE for June 2020)
According to the Budget Law 2020, Cambodia’s economic growth during the year is projected at 6.5%, but the growth is projected to grow negatively at an unprecedented rate of 1.9%. The projected negative growth is due to the rapid spread of the COVID-19 disease which has been slowing external demand and pushing many countries, especially Cambodia’s key trading partners. In June 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,445.48 billion or in equivalent to 6 percent against the 2020 budget law, signifying the significant decrease by 31.66 percent compared to the same month in 2019. Of the total domestic revenue in June, the tax revenue accounted for KHR 1,345.86 billion and non-tax revenue for KHR 95.15 billion. As of June 2020, the total domestic revenue has been achieved by KHR 11,126.85 billion or in equivalent to 46.18% percent against the 2020 budget law, marking the decrease by 2.86 percent compared to the same period last year. The negative contributions to growth consist of a 2.91 percent decrease in current revenue, of which 2.22 percent from tax revenue and 0.69 percent from non-tax revenue, and a 0.05 percent increase in capital revenue.

[ Detail ... ]

Date: July 31, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០២០ (TOFE for May 2020)
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបាន គ្រោងសម្រេចបានក្នុងអត្រា ៦,៥% ប៉ុន្តែកំណើននេះត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមានក្នុងអាត្រា ១,៩% ដែលជាអត្រាមិនធ្លាប់មានពីមុនមក ដោយសារការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើឱ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានប្រទេសជាច្រើនជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាប្រឈមនឹងកំណើនអវិជ្ជមាន។តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែឧសភា ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ១ ៤៥៣,១៤ ប៊ីលានរៀល ឬស្មើនឹង ៦,០៣% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ថយចុះ ២៥,៩៧% ធៀបនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ៣៦៧,២៧ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ៨៣,១៨ ប៊ីលានរៀល។ គិតត្រឹមរយៈពេល ០៥ ខែ នៃឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ៩ ៦៥៣,៦២ ប៊ីលានរៀល ឬស្មើនឹង ៤០,០៧% នៃច្បាប់ឆ្នាំ២០២០ បានកើនឡើង ៣,៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ កំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈចំណែកកំណើននៃចំណូលចរន្ត ៣,០៨% ដោយក្នុងនោះមាន ១,៦៦% ជាចំណូលសារពើពន្ធ និង១,៤២%ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ០,២៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 30, 2020

Brief Report On State Budget Implementation in May 2020 (TOFE for May 2020)
According to the Budget Law 2020, Cambodia’s economic growth during the year is projected at 6.5%, but the growth is projected to grow negatively at an unprecedented rate of 1.9%. The projected negative growth is due to the rapid spread of the COVID-19 disease which has been slowing external demand and pushing many countries, especially Cambodia’s key trading partners. In May 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,453.14 billion or in equivalent to 6.03 percent against the 2020 budget law, signifying the significant decrease by 25.97 percent compared to the same month in 2019. Of the total domestic revenue in May, the tax revenue accounted for KHR 1,367.27 billion and non-tax revenue for KHR 83.18 billion. As of May 2020, the total domestic revenue has been achieved by KHR 9,653.62 billion or in equivalent to 40.07% percent against the 2020 budget law, marking the increase by 3.36 percent compared to the same period last year. The contributions to growth consist of a 3.08 percent increase in current revenue, of which 1.66 percent from tax revenue and 1.42 percent from non-tax revenue, and a 0.29 percent increase in capital revenue.

[ Detail ... ]

Date: June 30, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មេសា ឆ្នាំ ២០២០ (TOFE for April 2020)
សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនក្នុងអាត្រា ៧,១% ក្នុងឆ្នាំ២០១៩ ដែលទ្រទ្រង់ដោយកំណើន ល្អប្រសើរនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈដែលកំណើនក្នុងវិស័យកសិកម្ម មានការធ្លាក់ចុះ។ ដោយឡែកក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាផងដែរ កំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលតម្រូវឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅកម្រិតផលអវិជ្ជមានជាអប្បបរិមាលើសង្គម និងសេដ្ឋកិច្ច។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែមេសា ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ២ ៦៥៦,៤៧ ប៊ីលានរៀល ឬស្មើនឹង ១១,០៣% នៃច្បាប់ឆ្នាំ២០២០ កើនឡើង ១៦,៥៦% ធៀបនឹងខែមេសា ឆ្នាំ២០១៩ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ២ ៥២៣,៥៧ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ៨៩,២៣ ប៊ីលានរៀល។ គិតមកដល់ខែមេសា នៃឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ៨ ២០០,១៥ ប៊ីលានរៀល ឬស្មើនឹង ៣៤,០៤% នៃច្បាប់ឆ្នាំ២០២០ បានកើនឡើង ១១,១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ កំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃចំណូលពន្ធ (៨,៧៦%) ដែលក្នុងនោះចំណូលពីពន្ធផ្ទាល់ (៣៩,៧៧%) និងចំណូលមិនមែនសារពើពន្ធ (៣១,២៥%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 29, 2020

Brief Report On State Budget Implementation in April 2020 (TOFE for April 2020)
Cambodia’s economy is projected to grow at 7.1 percent in 2019, driven by a strong growth in services and industry sector, while there is a slowdown in the growth of the agricultural sector. Particularly, by 2020, global economic growth, including Cambodia, is facing the Covid-19 pandemic, which requires the government to introduce a series of measures aimed at minimizing social and economic impact. In April 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 2,656.47 billion or in equivalent to 11.03 percent against the 2020 budget law, signifying the increase by 16.56 percent compared to the same month in 2019. Of the total domestic revenue, the tax revenue accounted for KHR 2,523.57 billion and non-tax revenue for KHR 89.23 billion. As of April 2020, the total domestic revenue has been achieved by KHR 8,200.15 billion or in equivalent to 34.04 percent against the 2020 budget law, marking the increase by 11.17 percent compared to the same period last year. The growth has been mainly attributed to the increase of non-tax revenue (31.25 percent) and tax revenue (8.76 percent) of which direct taxes increased by 39.77 percent while international trade tax decreased by 11.94 percent.

[ Detail ... ]

Date: May 29, 2020