សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មាន ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) លើកទី៣

  • ភាសាខ្មែរ »
  • English »

នាថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិ វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) ដោយមានការអញ្ជើញចូលរួមពី សមាជិក ក.វ.ក ដែលជាតំណាងក្រសួង-ស្ថាប័ន ចំនួន ១៦, សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។

[ ទាញយកឯកសារ ... ]

[ Download Document(s) ... ]