សេចក្តីប្រកាសព័ត៌មានស្តីពី ការអញ្ជើញរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ”
 

  • ភាសាខ្មែរ »

នាថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្ដីពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ (Sustainable Debt for Sustainable Growth: Sound Financing for Development)” នៅទីក្រុងប៉ារីស, ប្រទេសបារាំង ។ កិច្ចប្រជុំជាន់ ខ្ពស់នេះ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង ដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល, ប្រធានស្ថាប័នអន្តរជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុ ឯកជនធំៗ មកពីតាមបណ្តាប្រទេសនៃប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ប្រមាណ ៦៥ ប្រទេស ។

[ ទាញយកឯកសារ ... ]