សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ)
 

  • ភាសាខ្មែរ »

នាព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ៖ “សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥” និង “សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។

[ ទាញយកឯកសារ ... ]