សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងារ រវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍។
 

  • ភាសាខ្មែរ »

នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), នាទីក្រុងប៉ារីស, ប្រទេសបារាំង, ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុលសម្រាប់ ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)”, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ពិភាក្សាអំពីការបន្តជំរុញ និងពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ។

[ ទាញយកឯកសារ ... ]