សេចក្ដីប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សី្ដ​ពី​ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ ប្រចាំត្រីមាស​ទី ១ និង​ទី ២ ឆ្នាំ ២០២០​
 

  • ភាសាខ្មែរ »

នា​ព្រឹក​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ៩:០០ នាទី​, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (គ.ហ.ស​) បាន​ដឹក​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Public Financial Management Reform Program - PFM​) ដើម្បី​ពិភាក្សា​អំពី​ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ ប្រចាំត្រីមាស​ទី ១ និង​ទី ២ ឆ្នាំ២០២០ ។ កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។


[ ទាញយកឯកសារ ... ]