សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មានស្តីពី ជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
 

  • ភាសាខ្មែរ »

នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវ ការរីករាលដាលនៃវីរុសកូវីដ-១៩ ក៏ដូចជាការិះរកមធ្យោបាយ និងវិធានការរួមគ្នាដើម្បីបង្កលក្ខណៈងាយ ស្រួលសម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមកនៃប្រទេសទាំងពីរ សម្រាប់ធុរជន និងប្រជាជនកម្ពុជា និងជប៉ុន ។


[ ទាញយកឯកសារ ... ]