សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មាន ស្តីពីជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ប្រចាំកម្ពុជា
 

  • ភាសាខ្មែរ »

នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយលោក Yasuhisa Ojima ប្រធានស្ថានដំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងជា ប្រធានស្ថានតំណាងថ្មីនៅកម្ពុជា ដើម្បីពិភាក្សាអំពីគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលរួមមាន ការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា, កម្មវិធីកែទម្រង់អភិបាលកិច្ច សារពើពន្ធ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ។

[ ទាញយកឯកសារ ... ]