សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
 

  • ភាសាខ្មែរ »

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារ ដែលស្ថិតនៅជាន់ទី១ នៃអគារគន្ធបុប្ផា-សីហមុនី មុនីនាថ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរួមចំណែកបំពាក់ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែលគិតជាថវិកាសរុបចំនួន ១ ០០០ ០០០ ដុល្លារអាមេរិក។។

[ ទាញយកឯកសារ ... ]