សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្លងសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)”
 

  • ភាសាខ្មែរ »

នា​ព្រឹក​ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០ នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ សេចក្តី​ព្រាង “ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០​-២០៣៥​)” ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​, លោកជំទាវ​បណ្ឌិតសភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​, ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្ម​កា​រកម្មា​ធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ។


[ ទាញយកឯកសារ ... ]