សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយ សហគ្រាសធុនតូច និងមធ្យម លើកទី ១
 

  • ភាសាខ្មែរ »

នាព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (គ.ស.ស.) បានដឹកនាំ “កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី ១” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃគណៈកម្មាធិការ ដើម្បីពិនិត្យ និងអនុម័តលើសំណើវិធានការដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises - SMEs) សម្រាប់រយៈពេលបន្ទាន់, ខ្លី និងមធ្យម ។


[ ទាញយកឯកសារ ... ]