ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ១៧ ខែ វិច្ឆកា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកាជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដើម្បី​ស្ដារ​ឡើង​វិញ​ទំនប់​បង្ហៀរ​អន្លង់រុន និង ទំនប់​បង្ហៀរ​ក្ដារ ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2480-CAM(SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 17, 2010

  • ខ្មែរ

លិខិត​ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ការងារ​ជួស​ជុល​នូវ​ប្រព័ន្ធ​ប្រឡាយ​មេ​ភ្នំ​ដី​ព្រៃ​មាន ស្ថិត​ក្នុងស្រុក​ភ្នំ​ស្រុក និង​ស្រុក​ព្រះនេត​ព្រះ ខេត្ត​បន្ទាយមានជ័យ ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2480-CAM(SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 08, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ធ្វើការ​ជួសជុល និង​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្រ្ត​កីចក សម្រាប់​ការ​ងារ​ជំហាន​ដំបូង​ក្នុង​អនុគម្រោងទី១ និងទី២ ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2480-CAM(SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 18, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​អនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បុរេ​ប្រទាន​ថវិកា​ជំពូក ២១ «គម្រោង​វិនិយោគ​ផ្ទាល់» លើកទី ២ ជូន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល សម្រាប់​ស្ថាបនា​ច្រាំង​ស្ទឹងព្រែក​ត្នោត​ត្រើយ​ខាង​ត្បូង​ពី​បេតុង​អារម៉េ ប្រវែង ៤៣០ម ទទឹង ១៣,៥០ម ស្ថិត​ក្នុងសង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 13, 2010

  • ខ្មែរ

លិខិត​ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ធ្វើការ​ធានា​ចំណាយ​នូវ​ថវិកា​បដិភាគ​រាជរដ្ឋាភិបាល សម្រាប់​ការ​បោស​សំអាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ នៅ​ទីតាំង​គម្រោង​ការពារ​ទឹកជំនន់​ទន្លេ​កំពង់​ត្របែក ខេត្ត​ព្រៃវែង ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 15, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោល​ការណ៍ផ្ដល់​ថវិកា​បន្ថែម ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដោយ​ត្រូវ​ធ្វើការ​ចរចា និង​ធ្វើ​វិសោធន៍​កម្មកិច្ច​សន្យា​ជួស​ជុល និង​ស្ដារ​ឡើង​វិញ​ប្រឡាយ​មេ​ប៉ាន់ណោជាមួយ​ក្រុមហ៊ុន​ដែល​កំពុង​អនុវត្ត​កិច្ច​សន្យា​នេះ ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ក្រប​ខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់ ADB លេខ 2585-CAM (SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 22, 2010

  • ខ្មែរ

លិខិត​ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​បន្ថែម ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ជួសជុល និង​ស្ដារ​ឡើង​វិញ​ប្រព័ន្ធ​ធារា​សាស្ត្រ​កំពង់​រាំង ស្ថិត​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដោយ​ប្រើ​ប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់ ADB លេខ 2480-CAM (SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 22, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​បន្ថែម ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ធ្វើការ​កែ​លម្អ​សំណង់​ធារាសាស្រ្ត​ក្នុង​តំបន់​ប្រព័ន្ធ​ធារាសាស្រ្ត​អាង​ត្រពាំង​ថ្ម ស្ថិត​ក្នុង​ស្រុក​ភ្នំ​ស្រុក និង​ស្រុក​ព្រះនេត​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិ​ការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2585-CAM (SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 09, 2010

  • ខ្មែរ

លិខិត​ចុះថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​បន្ថែម ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ជួសជុល​ស្ដារ​ឡើង​វិញ​ប្រព័ន្ធ​ស្រោច​ស្រព ៩៥ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ដោយ​ប្រើ​ប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2585-CAM (SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 25, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​អនុញ្ញាត​ឱ្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បុរេ​ប្រទាន​ថវិកា​ជំពូក ២១ «គម្រោង​វិនិយោគ​ផ្ទាល់» ជូន​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ចាប់ផ្ដើម​អនុវត្ត​ការងារ​ជួសជុល​ទំនប់​អាង​ទឹក​អូរចាប ស្ថិត​ក្នុង​ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 08, 2010