សេចក្តីជូនដំណឹង
 

  • ភាសាខ្មែរ »

ចាប់តាំងពីត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការបរិច្ចាគយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អង្គការ សមាគមន៍ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សង្កេតឃើញមានសកម្មភាពកៀរគរមូលនិធិក្រោមរូបភាពផ្សេងៗរួមមាន៖ ការប្រគុំតន្ត្រី ការលក់ផលិតផល និងការដើររៃអង្គាសប្រាក់ជាដើម ក្នុងគោលបំណងប្រមែប្រមូលធនធានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ឬតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។