ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
Economic and Finance Statistics Bulletin


  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី២ ឆ្នាំ២០២០
ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩, សេដ្ឋកិច្ចសកលឆ្នាំ២០២០ រំពឹងថានឹងធ្លាក់ចុះក្នុងអត្រាប្រមាណ (-៤,៩%) ដែលនេះបានកំពុងបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក ។ ជាក់ស្តែង ក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា ក៏ទទួលរងនូវផលអវិជ្ជមាននេះផងដែរ ដោយបានឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះសំខាន់ៗ លើវិស័យដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ដូចជាចំនួនភ្ញៀវទេសចរអន្តរជាតិ, ការនាំចេញសម្លៀកបំពាក់, សំណង់, និងទុនវិនិយោគពីបរទេសជាដើម ។ ទោះបីជាយ៉ាងនេះក្តី ចំនួនភ្ញៀវទេសចរក្នុងស្រុក,ផលិតផលកសិកម្ម, ការនាំចេញកង់ និងអង្ករ នៅមានកំណើនល្អគួរឱ្យកត់សម្គាល់ ស្របពេលដែលរដ្ឋាភិបាលបានកំពុងអនុវត្តវិធានការអន្តរាគមន៍ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 08, 2020

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០២០
សេដ្ឋកិច្ចសកលឆ្នាំ ២០២០ រំពឹងថានឹងធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ៣% ក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។ បច្ច័យនេះ បាននឹងបង្កផលប៉ះទង្គិចដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ, ធនាគារ និងមែកធាងសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ផងដែរ ក្នុងឆ្នាំ ២០២០ ជារួម។ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២០, ស្ថានភាពនៃផលប៉ះទង្គិច មានការវិវត្តផ្សេងគ្នា ពោលគឺ ១).អត្រាអតិផរណា និងអត្រាប្តូរប្រាក់រៀលធៀបរូបិយប័ណ្ណអន្តរជាតិ មានការប្រែប្រួលក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ ២).ចំណូលចរន្ត និងទំហំពាណិជ្ជកម្មអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ច, ពាណិជកម្ម និងវិធានការរដ្ឋបាល បានបន្តកំណើនទោះពីក្នុងអត្រាថមថយយ៉ាងណាក្តី។ ៣).ការបាត់បង់ភ្ញៀវទេសចរណ៍អន្តរជាតិ បានបង្អាក់ដល់សកម្មភាព និងបណ្តាផលិតកម្មសេដ្ឋកិច្ចនានា ក្នុងវិស័យទេសចរណ៍។ ៤).ទោះបីជាមានការអនុញ្ញាតលើសំណើសុំវិនិយោគ និងសាងសង់ យ៉ាងណាក្តី, ក៏ការវិនិយោគឯកជន និងសំណង់ ដែលអាចកែប្រែស្ថានការណ៍ឱ្យត្រឡប់មកប្រសើរឡើងវិញ និងប្រមើលមើលអំពីកម្លាំងសេដ្ឋកិច្ចក្នុងពេលអនាគត គឺស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះ និងមិនច្បាស់លាស់។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 21, 2020

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៤ ឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 21, 2020

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៣ ឆ្នាំ២០១៩
សេដ្ឋកិច្ចសកល រំពឹងថានឹងមានកំណើនទាបក្នុងអត្រា៣% ដោយសារការថមថយកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក, ចិន និងតំបន់អ៊ឺរ៉ុប ២៨, បច្ច័យនៃសង្រ្គាមពាណិជ្ជកម្ម, ការប្រែប្រួលគោនយោបាយរូបិយវត្ថុ និងភាពមិនប្រាកដប្រជានៃភូមិសាស្រ្តនយោបាយ។ ទោះជាយ៉ាងណាក្តី, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នៅបន្តភាពរឹងមាំ ដែលបានគាំទ្រដោយកម្រិតប្រែប្រួលទាបនៃអត្រាអតិផរណានិងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងរូបិយប័ណ្ណអន្តរជាតិ។ ទន្ទឹមនឹងភាពរឹងមាំនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងត្រីមាសទី៣, ទំហំវិនិយោគឯកជន និងសំណង់ ក៏មានសន្ទុះកំណើន។ កំណើនទំហំពាណិជ្ជកម្ម ដែលជំរុញវិស័យលក់រាយនិងដុំ សម្រាប់ផលិតប្រើប្រាស់ក្នុងស្រុកនិងនាំចេញ បានបន្តគាំទ្រជាកំណើនសំខាន់ សម្រាប់ចំណូលសារពើពន្ធ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ឥណទានផ្តល់ដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធៀបនឹង ផសស ប៉ាន់ស្មានថានឹងឈានដល់ ១១៨,៧% ដែលបានផ្លុះបញ្ចាំងងពីតម្រូវការខ្ពស់ផ្នែកណទាន សម្រាប់ចូលរួមបន្តជំរុញបណ្តាសកម្មភាពពាណិជ្ជកម្ម, បណ្តាផលិតកម្មសេដ្ឋកិច្ចក្នងុស្រុក, ការវិនិយោគ និងការប្រើប្រាស់គ្រួសារ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 21, 2020

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី២ ឆ្នាំ២០១៩
ក្នុងបរិការណ៍សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងកំណើនទាប, សង្គ្រាមពាណិជ្ជកម្ម ការប្រែប្រួលគោលនយោបាយរូបិយវត្ថុ និងនយោបាយភូមិសាស្ត្រនៅហុងកុង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ នៅបន្តភាពរឹងមាំ ដែលបានគាំទ្រដោយកម្រិតប្រែប្រួលទាបនៃអត្រាអតិផរណា និងអត្រាប្តូរប្រាក់រៀលធៀបរូបិយប័ណ្ណអន្តរជាតិ និងអត្រាកំណើនខ្ពស់នៃជន្ទល់សេដ្ឋកិច្ចចម្បងៗ។ ទន្ទឹមនឹងភាពរឹងមាំនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្ពុជាបានបង្កើននូវទុនបម្រុងរូបិយប័ណ្ណបរទេសសុទ្ធ, ទំហំពាណិជ្ជកម្ម និងចំណូលចរន្តបានក្នុងកម្រិតខ្ពស់ជាលំដាប់។ រីឯទំហំវិនិយោគឯកជន, អ្នកដំណើរទេសចរណ៍ និងគម្រោងសាងសង់ ក៏បានបន្តសន្ទុះកំណើនស្របពេលឥណទានដែលផ្តល់ដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀបនឹង ផសស បានឈានដល់ ១០៨,៦% ដែលបានឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់់ផ្នែកឥណទាន សម្រាប់ចូលរួមបន្តជំរុញសម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 21, 2020

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៩
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំំ២០១៩ បានបន្តរឹងមាំ ក្នុងនោះ អតិផរណានិងអត្រាប្តូរប្រាក់រៀលធៀបរូបិយអន្តរជាតិ ប្រែប្រួលក្នុងរង្វង់ទាប ខណៈទុនបម្រុងរូបិយប័ណ្ណបរទេសសុទ្ធ និងទំហំ ពាណិជ្ជកម្ម ជាពិសេសការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក បានកំពុងកើនឡើងជាលំដាប់។ ស្ថានភាពចំណូល ដោយមានការគាំទ្រពីប្រសិទ្ធភាព នៃការកៀរគរចំណូល និងតម្រូវការខ្ពស់នៃការនាំចូល បានបន្តភាពប្រសើរឡើង និងរក្សាបានលំនឹងអតិរេកចរន្ត។ ឥណទានដែលផ្តល់់ដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀប ផសស ឈានដល់ ១០២,៨% ក្នុងត្រីមាសទី១ ឆ្នាំំ២០១៩ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 24, 2019

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៤ ឆ្នាំ២០១៨
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ បានបន្តរឹងមាំ និងធន់នឹងវិបត្តិជាងបណ្តាត្រីមាសក្នុងឆ្នាំមុនៗ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក្តី។ អត្រាអតិផរណានិងប្តូរប្រាក់ ប្រែប្រួលក្នុងកម្រិតទាប ដែលអាចគ្រប់គ្រងបាន។ ស្ថានភាពចំណូល និងចំណាយចរន្តដោយមានគាំទ្រពីប្រសិទ្ធភាព នៃការកៀរគរចំណូល និងការធ្វើគោលនយោបាយសារពើវិត្ថារកម្ម បានបន្តការប្រសើរឡើង និងរក្សាបានលំនឹងអតិរេកចរន្ត។ ចំណែកផ្នែកលក់ដុំ-រាយ, កាត់ដេរ, ទេសចរណ៍ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យ អចលទ្រព្យនិងធនាគារ បានបន្តកំណើនក្នុងអត្រាពីរខ្ទង់ក្នុងបរិយាកាសអំណោយផលនៃស្ថេរភាពនយោបាយក្នុងប្រទេស និងកំណើនសេដ្ឋកិច្ចពិភពលោក។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 23, 2019

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៣ ឆ្នាំ២០១៨
ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ បានបន្តរឹងមាំ និងធន់នឹងវិបត្តិជាងបណ្តាត្រីមាសក្នុងឆ្នាំមុនៗ។ អត្រាអតិផរណា ប្តូរប្រាក់ប្រែប្រួលក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន។ ទំហំពាណិជ្ជកម្ម នាំចេញផ្នែកកាត់ដេរនិងស្បែកជើង មានសន្ទុះកំណើនខ្លាំងខណៈទំហំពាណិជ្ជកម្មនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកទាំងផ្នែកលក់ដុំ-រាយ និងនាំចេញវិញ មានភាពប្រសើរជាងការរំពឹងទុក។ ស្ថានភាពចំណូលនិងចំណាយចរន្ត បានបន្តភាពប្រសើរឡើង និងរក្សាបានលំនឹងអតិរេកចរន្ត។ ទន្ទឹមនេះសកម្មភាពវិនិយោគឯកជន, សំណង់ និងទេសចរណ៍រក្សាបានតួរលេខល្អ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 15, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី២ ឆ្នាំ២០១៨

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 15, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៨
ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៨ សម្រេចបាន​កំណើន​ប្រកបដោយ​ផ្លែផ្កា ក្នុងនោះ អតិផរណា និង​អត្រា​ប្តូរប្រាក់ ប្រែប្រួល​ក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន ខណៈ​ទុនបម្រុង​អន្តរជាតិ និង​ទំហំ​ពាណិជ្ជកម្ម ជាពិសេស​ការនាំចេញ​ផ្នែក​កាត់ដេរ​និង​ស្បែកជើង បាន​កំពុង​កើនឡើង​ជាលំដាប់ និង​រក្សាបាន​តួលេខ​ល្អ។ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ នៅ​បន្ត​មាន​ភាពប្រសើរឡើង តាមរយៈ​ការរក្សាបាន​លំនឹង​អតិរេក​ចរន្ត។ ស្ថានភាព​រូបិយវត្ថុ​ទូទៅ​ធៀប ផ.ស.ស និង​កំណើន​រូបិយវត្ថុ​ទូទៅ(M2) មាន​អត្រា​ខ្ពស់​គួបផ្សំ​នឹង​កំណើន​ខ្ពស់​នៃ​ឥណទាន​ផ្នែក​សំណង់។ ទន្ទឹមនេះ​ភាពប្រសើរឡើង​នៃ​សកម្មភាព​វិនិយោគឯកជន​ក្នុង​និង​ក្រៅប្រទេស, ទេសចរណ៍ ព្រមទាំង​ការនាំចូល​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ បាន​បន្ត​ជំរុញ​ការរក្សាបាន​លំនឹង​ពាណិជ្ជកម្ម។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 26, 2018