សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះពិនិត្យ និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រោមក្របខ័ណ្ឌគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ (២០២០-២០២២)
 

  • ភាសាខ្មែរ »

រយៈពេលពេញមួយថ្ងៃនាថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងប្រកាសជាផ្លូវការបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយប្រើប្រាស់កម្មវិធីសាច់ប្រាក់ ពលកម្ម ក្រោមក្របខ័ណ្ឌ “គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី ២ សម្រាប់ឆ្នាំ ២០២០-២០២២” ដែលបានប្រព្រឹត្តិធ្វើនៅក្នុងខេត្តកំពង់ធំ ។


[ ទាញយកឯកសារ ... ]