សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំឆ្នាំ ២០១៨ និង ទិសដៅការងារឆ្នាំ ២០១៩ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់អគ្គនាយកដ្ឋានរតនាគារជាតិ
 

  • ភាសាខ្មែរ »

ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩, អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំឆ្នាំ ២០១៨ និង ទិសដៅការងារឆ្នាំ ២០១៩ និង ពិធីកាត់ ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី របស់អគ្គនាយកដ្ឋានរតនាគារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គ- បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ, តំណាងនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ, ប្រធានរតនាគាររាជធានី-ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានរតនាគារជាតិ ជាច្រើនរូប ។

[ ទាញយកឯកសារ ... ]