តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ តុលា ឆ្នាំ ២០១៦ (TOFE for October 2016)
នៅខែតុលា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងប្រទេសសរុបបានចំនួន ៩៥៨,៩២ បីលានរៀលគឺបានកើនឡើង ១៤,៧៨% បើធៀបនឹងខែតុលា ឆ្នាំ២០១៥ ក្នុងនោះចំណូលចរន្តអនុវត្តបានចំនួន ៩៤៦,៨៣ បីលានរៀលគឺបានកើនឡើង ១៥,១៧% ដោយមានការកើនឡើងកួរឲ្យកត់សម្គាល់លើចំណូលពន្ធលើប្រាក់បៀវត្ស ចំណូលពីផលទុន ដីធ្លីនិងផ្ទះសំបែង ចំណូលអាករលើតម្លៃបន្ថែម ចំណូលលើអាករពិសេស និងចំណូលមិនមែនពន្ធ។
កាលបរិច្ឆេទ៖ January 01, 1970
Brief Report On State Budget Implementation in October 2016 (TOFE for October 2016)
In October 2016, Central government has achieved total domestic revenue of KHR 958.92 billion, increased by 14.78 percent compared to October 2015, in which total current revenue increased by 15.17 percent due to increase in revenue from income tax, land and property tax, value-added tax, excise tax and other non-tax revenue.
Date: January 01, 1970
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កញ្ញា ឆ្នាំ ២០១៦ (TOFE for September 2016)
នៅរយៈពេល ៩ ខែដើមឆ្នាំ ២០១៦ នេះ សេដ្ឋកិច្ចសកលអាចនៅកើនឡងក្នុងកំរិតជាមធ្យមទោះបីជាមានការប្រែប្រួលខ្លាំងនៃទីផ្សារហិរញ្ញវត្ថុក៏ដោយ ។ ដូចគ្នានេះដែរសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីក៏បានកើនឡើងក្នុងកំរិតមធ្យមដែរ ដោយសារភាពថមថយនៃការនាំចេញ ។ ចំពោះប្រទេសកម្ពុជាវិញ សកម្មភាពសេដ្ឋកិច្ចនៅបន្តមានដំណើរការល្អហើយត្រូវបានប៉ាន់ស្មានថានឹងរក្សាបានកំណើនប្រមាណ ៧% សម្រាប់ឆ្នាំ ២០១៦ ។
កាលបរិច្ឆេទ៖ October 28, 2016
Brief Report On State Budget Implementation in September 2016 (TOFE for September 2016)
As of September 2016, the global economy has an average growth despite the volatility of financial markets. Likewise, the economic activity in Asia also increased in moderation because of slowing exports. For Cambodia, the economic activity continues to work well and is expected to have 7% growth for 2016.
Date: October 28, 2016
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ សីហា ឆ្នាំ ២០១៦ (TOFE for August 2016)
នៅរយៈពេល ៨ ខែ ដើមឆ្នាំ ២០១៦ នេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បន្តមានស្ថិរភាពល្អ ដោយសារការរក្សាបាននូវស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណា។ វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងវិស័យអចលនទ្រព្យ នៅតែបន្តរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈកំណើនវិស័យកសិកម្ម និងវិស័យទេសចរណ៍ ហាក់នៅទ្រឹង។ រីឯ ការអនុវត្តថវិការដ្ឋបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ដោយបានបង្ហាញពីការខិតខំកែលម្អប្រសិទ្ធភាពនៃការប្រមូលចំណូលពីសំណាក់ភ្នាក់ងារប្រមូលចំណូល និងការបន្តបង្កើនគុណភាពចំណាយនៅតាមបណ្ដាក្រសួងស្ថាប័ននានា។
កាលបរិច្ឆេទ៖ October 07, 2016
Brief Report On State Budget Implementation in August 2016 (TOFE for August 2016)
As of August 2016, Cambodian macroeconomic environment continued to remain robust, underpinned by manageable exchange rate and low inflation. Garment and footwear sector, construction, and real estate sector remained as primary sector to boost Cambodia economic growth while tourism continued to grow modestly. With momentum growth and favorable macroeconomic management, fiscal consolidation has been improved substantially given the current administrative reforms, the implementation of Revenue Mobilization Strategy and Public Financial Reform Management Programme.
Date: October 07, 2016
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កក្កដា ឆ្នាំ ២០១៦ (TOFE for July 2016)
ការរក្សាបាននូវស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណា បានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅរយៈពេល ៧ ខែ ដើមឆ្នាំ ២០១៦ នេះ បន្តមានស្ថិរភាពល្អ។ វិស័យឧស្សាហកម្មកាត់ដេរនិងស្បែកជើង វិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យដំណាំ ជាវិស័យចម្បងក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ខណៈ កំណើនវិស័យទេសចរណ៍ហាក់នៅទ្រឹងដដែល។
កាលបរិច្ឆេទ៖ August 30, 2016
Brief Report On State Budget Implementation in July 2016 (TOFE for July 2016)
As of July 2016, Cambodian macroeconomic environment continued to remain robust, underpinned by manageable exchange rate and low inflation. Garment and footwear sector, construction, and real estate sector remained as primary sector to boost Cambodia economic growth while tourism continued to grow modestly.
Date: August 30, 2016
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ មិថុនា ឆ្នាំ ២០១៦ (TOFE for June 2016)
នៅឆមាសទី១ ដើមឆ្នាំ២០១៦ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបន្តមានស្ថិរភាពល្អ ដោយមានស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណាមានកម្រិតទាប។ សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវកំណើនរឹងមាំ ដែលនាំមុខដោយវិស័យធំៗមួយចំនួនដូចជា វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងវិស័យអចលនទ្រព្យ។ រីឯការអនុវត្តថវិការដ្ឋបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ដោយមានការខិតខំកែលម្អប្រសិទ្ធភាពនៃការប្រមូលចំណូលពីសំណាក់ភ្នាក់ងារ ប្រមូលចំណូល និងការបន្តបង្កើនគុណភាពចំណាយនៅតាមបណ្ដាក្រសួងស្ថាប័ននានា។
កាលបរិច្ឆេទ៖ August 02, 2016
Brief Report On State Budget Implementation in June 2016 (TOFE for June 2016)
In the first semester of 2016, Cambodian macroeconomic environment continued to be stable, underpinned from stabilized exchange rate and low inflation. Cambodia’s economy remained robust mainly driven by garment sector, construction sector and real estate. With growth momentum and favorable macroeconomic management, fiscal consolidation has been improved substantially given the current administrative reforms, the implementation of Revenue Mobilization Strategy and Public Financial Reform Management Programme.
Date: August 02, 2016