សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Pierre Amilhat ប្រធាននាយកដ្ឋាននាយកអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រ និងប៉ាស៊ីហ្វិក។
 

  • ភាសាខ្មែរ »

នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), នាទីក្រុងប៉ារីស, ប្រទេសបារាំង, ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)”, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោក Pierre Amilhat ប្រធាននាយកដ្ឋាននាយកអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រ និងប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ការអភិវឌ្ឍនៃគណៈកម្មការអឺរ៉ុប (Director for Asia, Central Asia, Middle East/Gulf and Pacific at the Directorate General for International Cooperation and Development of the European Commission) ដោយផ្តោតការពិភាក្សា លើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងសហភាពអឺរ៉ុប ។

[ ទាញយកឯកសារ ... ]