ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information

  • លិខិត​អបអរសាទរ​សូមគោរ​ពជូន​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការអភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។

    [ ព័ត៌មានលម្អិត ... ]

  • លិខិត​អបអរសាទរ​សូមគោរព​ជូន​សម្ដេច​អគ្គមហា​ពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការ​អភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។

    [ ព័ត៌មានលម្អិត ... ]

  • ខ្មែរ

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តីពីការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៨
នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៩:០០នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី ៤ និងប្រចាំឆ្នាំ ២០១៨ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 22, 2019

  • ខ្មែរ

ជំនួបសវនការរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សា នាយកប្រតិបត្តិរបស់ ADB ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati) នាយកប្រតិបត្តិរបស់ ADB ទទួលបន្ទុកប្រទេសអាហ្គានីស្ថាន, បង់ក្លាដេស, ប៊ូតាន់, ឥណ្ឌា, ឡាវ, តាជីគីស្ថាន, និងតួកមេនីស្ថាន ព្រមទាំង នាយកប្រតិបត្តិ និងនាយកប្រតិបត្តិជំនួស ដែលតំណាងអោយប្រទេសសមាជិកផ្សេងទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩។ New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 22, 2019

  • ខ្មែរ

សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលប្រឡងប្រជែងចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សម័យប្រឡង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញNew

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 17, 2019


ច្បាប់ និង បទប្បញ្ញត្តិ
Laws and Regulation

  • ខ្មែរ

ប្រកាសលេខ ១០០ សហវ.ប្រក ស្តីពី ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 01, 2019

  • ខ្មែរ

ចំណូល-ចំណាយថវិកាថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 15, 2019

  • ខ្មែរ

ចំណូល-ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 14, 2019

  • ខ្មែរ

ប្រកាសអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2019

  • ខ្មែរ

អនុក្រឹត្យអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2019


សូចនាករម៉ាក្រូសេដ្ឋកិច្ច
Recent Macro-economic Indicators (GDP Growth Rate)

ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧

ទោះបី​សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា​ជាច្រើន ដែល​រួមមាន​ទាំង​ហានិភ័យ និង​បញ្ហា​ប្រឈម ទាំង​ក្នុងប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា​នៅតែ​អាច​បន្ត​កំណើន​ខ្ពស់ និង​រឹងមាំ ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខនេះ។ ជាមួយនឹង​សមិទ្ធផល​នេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី​បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​តំបន់​អាស៊ី ហើយ​បាន​ប្រសិទ្ធ​នាម​ប្រទេស កម្ពុជា ជា "ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី " ទៀតផង។ ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា ៧,០% ដោយសារ​ការ​ងើបឡើង​វិញ​នៃ​កំណើន​ក្នុង​វិស័យ​កសិកម្ម បន្ទាប់ពី​ស្ទើរតែ​គ្មាន​កំណើន​សោះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ខណៈដែល​កំណើន វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​មាន​ភាព​ថមថយ​បន្តិច។ ការ​ថមថយ​នៃ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​នេះ បានបង្ហាញ​ពី​ភាពចាំបាច់ និង​បន្ទាន់​នៃ​ការអនុវត្ត​វិធានការ​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ការធ្វើ​ពិពិធកម្ម ក្នុង​គោលដៅ​ស្វែងរក​ជន្ទល់​ថ្មីៗ ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដល់​សេដ្ឋកិច្ច ដើម្បី​បន្ត​ធានា​ចីរភាព​នៃ​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង។ យោងតាម​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​ដើមឆ្នាំ ២០១៧ របស់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ, សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ ២០១៧ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​រក្សាបាន​កំណើន​ក្នុង​រង្វង់ ៧,០%។ ក្នុងនោះ វិស័យ​ឧស្សាហកម្ម​នៅតែមាន​កំណើន​រឹងមាំ ក្នុង​អត្រា​ពីរ​ខ្ទង់​ដដែល ពោលគឺ​ប្រមាណ ១០,៧% ដែល​នឹង​បន្ត​ដើរតួនាទី​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​ទីមួយ ដឹកមុខ​ដោយ​វិស័យ​កាត់ដេរ និង​ការរីក​ធំធាត់​នៃ​វិស័យ​មិនមែន​កាត់ដេរ បើទោះបីជា​វិស័យ​សំណង់​មានការ​ថមថយ​បន្តិច​ក្តី។ វិស័យ​កសិកម្ម​អាច​នឹងមាន​កំណើន​ល្អ ពោលគឺ​ក្នុង​អត្រា ២,០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ក្នុង​អត្រា ១,៨% ដោយសារ​កត្តា​អាកាសធាតុ​ដែលមាន​ស្ថានភាព​ល្អប្រសើរ​ជាង​ឆ្នាំមុន និង​ការ​ងើបឡើង​វិញ​នៃ​តម្លៃ​ទំនិញ ខណៈដែល​វិស័យ​សេវាកម្ម​អាច​នឹងមាន​កំណើន​យឺត​ជាង​ឆ្នាំមុន​ជាមួយនឹង​អត្រាកំណើន ៦,៥% ដោយសារ​ការបន្ត​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ។

ជាមួយនឹង​កំណើន​រឹងមាំ​ក្នុង​ឆ្នាំ ២០១៧ នេះ ផ.ស.ស ថ្លៃ​បច្ចុប្បន្ន​ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​កើនឡើង​ដល់ ២២,២ ប៊ីលាន​ដុល្លារ​អាមេរិក  ដែល​ធ្វើឱ្យ ផ.ស.ស សម្រាប់​មនុស្ស​ម្នាក់​អាច​នឹង​កើន​ឡើងដល់ ១.៤៣៤ ដុល្លារ អាមេរិក។ លើសពីនេះ កម្ពុជា​អាច​រក្សាបាន​នូវ​អតិផរណា ដែល​ស្ថិតក្នុង​កម្រិតទាប និង​អាច​គ្រប់គ្រង​បាន ដោយ អតិផរណា​ជាមធ្យម​ប្រចាំឆ្នាំ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹងមាន​អត្រា ៣,៨% ក្នុង​ឆ្នាំ ២០១៧ កើន​ពី ៣,០% ក្នុង​ឆ្នាំ ២០១៦ ដោយសារ​និន្នាការ​កើនឡើង​នៃ​ថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​ម្ហូបអាហារ​ក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រា​ប្តូរប្រាក់​នៅ​បន្ត​មាន​ស្ថិរភាព​ជាមួយនឹង​ការរំពឹងទុក​ថា ប្រាក់រៀល​នឹង​នៅ​បន្ត​រក្សាបាន​នូវ​តម្លៃ​ប្រមាណ ៤.០៣៧ រៀល​ក្នុង ១ ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៧ នេះ។

កាលបរិច្ឆេទ៖ June 16, 2017