ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information

  • លិខិត​អបអរសាទរ​សូមគោរ​ពជូន​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការអភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។

    [ ព័ត៌មានលម្អិត ... ]

  • លិខិត​អបអរសាទរ​សូមគោរព​ជូន​សម្ដេច​អគ្គមហា​ពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការ​អភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។

    [ ព័ត៌មានលម្អិត ... ]

  • ខ្មែរ

សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយលោកចន ជីរៃ (Mr. John G. Rice) អគ្គនាយកក្រុមហ៊ុន General Electric Gas Power និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 17, 2019

  • ខ្មែរ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ ” និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងប៉ារីស, ប្រទេសបារាំង New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 16, 2019

  • ខ្មែរ

សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Pierre Amilhat ប្រធាននាយកដ្ឋាននាយកអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រ និងប៉ាស៊ីហ្វិក។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 10, 2019


ច្បាប់ និង បទប្បញ្ញត្តិ
Laws and Regulation

  • ខ្មែរ

ប្រកាសលេខ ១០០ សហវ.ប្រក ស្តីពី ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 01, 2019

  • ខ្មែរ

ចំណូល-ចំណាយថវិកាថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 15, 2019

  • ខ្មែរ

ចំណូល-ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 14, 2019

  • ខ្មែរ

ប្រកាសអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2019

  • ខ្មែរ

អនុក្រឹត្យអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2019


សូចនាករម៉ាក្រូសេដ្ឋកិច្ច
Recent Macro-economic Indicators (GDP Growth Rate)

ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨

បើទោះបីជាស្ថានភាពពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេសភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិន, សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតមានកំណើនថមថយក្តី, សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តរក្សាបានកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ ក្នុងឆ្នាំ ២០១៧ កន្លងទៅ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,០% ដែលគាំទ្រដោយកំណើនរឹងមាំនៃអនុវិស័យសំណង់, ការបន្តកំណើននៃអនុវិស័យកាត់ដេរ និងវិស័យកសិកម្ម, ការងើបឡើងខ្លាំងនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យលក់ដុំ-រាយ។ ទោះជាយ៉ាងនេះក្តី អនុវិស័យកម្មន្តសាលនៅកម្ពុជាដែលផ្តោតលើផលិតកម្មតម្លៃបន្ថែមទាប និងកំណើនយឺតនៃអនុវិស័យកាត់ដេរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញពីភាពចាំបាច់ និងបន្ទាន់ក្នុងការកែទម្រង់រចនាសម្ព័ន្ធ និងពិពិធកម្មសេដ្ឋកិច្ចទៅរកវិស័យកាត់ដេរដែលមានតម្លៃបន្ថែមខ្ពស់ និងវិស័យសក្តានុពលផ្សេងទៀតដើម្បីបន្តចីរភាពកំណើនក្នុងរយៈពេលមធ្យម និងវែង។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងរង្វង់ ៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ក្នុងនោះ វិស័យឧស្សាហកម្មបានដើរតួរយ៉ាងសំខាន់ជាវិស័យជំរុញកំណើន និងកើនឡើងក្នុងអត្រាប្រមាណ ១២,៣% ដោយសារកំណើនលើសពីការរំពឹងទុកនៃអនុវិស័យកាត់ដេរ, កំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ។ ដោយឡែក វិស័យសេវាកកម្មនៅតែបន្តកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ៦,៥% ដែលគាំទ្រដោយកំណើនល្អប្រសើរនៃអនុវិស័យមួយចំនួន ដូចជាអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន, អនុវិស័យលក់ដុំ-រាយ, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ និងអនុវិស័យអចលនទ្រព្យ។ វិស័យកសិកម្មនៅតែបន្តកំណើនទាប ពោលគឺក្នុងអត្រា ១,៧% ដោយសារការថមថយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ បើទោះបីជាអនុវិស័យនេសាទអាចរក្សាបានកំណើនខ្ពស់ជាងឆ្នាំ ២០១៧ បន្តិចបន្តួចក្តី។

ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ ២០១៨ នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ២៤,៤ ប៊ីលានដុល្លារអាមេរិក ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៥៤៨ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណជា ២,៥% ក្នុងឆ្នាំ ២០១៨ ថមថយពី ២,៩% ក្នុងឆ្នាំ ២០១៧ ដោយសារកំណើនទាបនៃថ្លៃម្ហូបអាហារក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពជាមួយនឹងការរំពឹងទុកថា ប្រាក់រៀលនឹងនៅបន្តរក្សាបាននូវតម្លៃប្រមាណ ៤.០៥៣ រៀលក្នុង ១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៨ នេះ។

កាលបរិច្ឆេទ៖ March 18, 2019